ទិវាការដាក់ឲ្យចរាចរប្រាក់រៀល ឡើងវិញ លើកទី៣៧

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន វិថី​ ម៉ាយក្រូហ្វាយនែន​ ម.ក​ ចាប់​ផ្តើម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ឈ្មោះ​ថា​ ស្ថាបនា​សហគមន៍​កម្ពុជា​ ដែល​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​ លេខ៧៧០​ សជណ​ ចុះ​ថ្ងៃ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​១៩៩៦​ និង​​ ទទួល​បាន​អាជ្ញា​ប័ណ្ណ​ប្រកប​អាជីវកម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ ពី​ធនាគារ​ជាតិ​នៃកម្ពុជា​ នៅថ្ងៃទី​ ០២​ ខែកុម្ភៈ ឆ្នាំ២០១៧​ ក្នុង​គោល​បំណង​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​សំដៅ​គាំ​ទ្រ​ដល់​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​។​ 

“ មីក្រូហិរញ្ញវត្ថុ ជាកូនសោចាក់ទម្លាយភាពក្រីក្រ ”​ 

វិថី​ ម៉ាយក្រូហ្វាយនែន ម.ក​ ផ្តល់​នូវ​ប្រាក់កម្ចី​ ដែល​មាន​ភាព​ងាយ​ស្រួល​ សេវាកម្មរហ័ស​ និង​មាន​ប្រព័ន្ធ​វាយតម្លៃ​ឥណទាន​ច្បាស់លាស់​ ព្រម​ទាំង​មាន​បុគ្គលិក​រួស​រាយ​រាក់​ទាក់​ និង​ប្រកបដោយ​ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់​ ក្នុង​ការបម្រើ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​តម្រូវការ​ប្រាក់​កម្ចី​។

​“ គ្រឹះស្ថានមិនអាចជោគជ័យលើការបរាជ័យរបស់អតិថិជននោះទេ ”​

 

  

ដោយ​មើល​ឃើញពីតួនាទីសំខាន់របស់​ ប្រាក់រៀល​ ក្នុងការ​លើក​កម្ពស់​មោតនភាពជាតិ​ សាមគ្កីភាព​ជាតិ​ និង​ចូល​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ វិថី​ ម៉ាយក្រូហ្វានែន ម.ក​ សូមចូលរួម​ អបអរសាទរទិវាស្តីពី​ ការដាក់​ឲ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ​លើកទី​ ៣៧​ នៃ​ ធនាគារជាតិនៃកម្ពុជា​។​ វិថី​ ប្តេជ្ញា​គាំទ្រ​ លើ​ការ​លើក​កម្ពស់​ប្រាក់​រៀល​ជាតិ​ ដោយ​ខិត​ខំ​​បង្កើន​ប្រាក់ទុន​ (ប្រាក់កម្ចី​)​ ជា​ប្រាក់​រៀល​ ដល់​ប្រជាពលរដ្ឋ​ និង​បង្កើន​នូវការ​ទូទាត់​ផ្សេងៗ​ជា​ប្រាក់​រៀលផង​ដែរ​។​