ព័ត៌មាន​អំពី​វិថី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន វិថីម៉ាយក្រូហ្វាយនែន ម.ក ចាប់ផ្តើមពីអង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះថា ស្ថាបនាសហគមន៍កម្ពុជា ដែលមានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ លេខ៧៧០ សជណ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៩៦ និង ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និង សំដៅគាំទ្រដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រទូទាំងព្រះរាជាណាចក្រកម្ពុជា។