![]() |
លោក លីសុភ័ក្តិ ប្រធានក្រុមប្រឹក្សាភិបាល
លោក លី សុភ័ក្តិ កំពុងសិក្សាបន្ត លើកម្មវិធី ACCA/CPA ពី Cam-Ed និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ គណនេយ្យ ពីវិទ្យាស្ថានបច្ចេកវិទ្យានិងគ្រប់គ្រង ក្នុងឆ្នាំ ២០០៦។ លោក លី សុភ័ក្តិ បានចូលរួម វគ្គបណ្តុះបណ្តាលជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស។ លោក លី សុភ័ក្តិ មានបទពិសោធន៍ច្រើនជាង ១៤ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោក លី សុភ័ក្តិ បានចាប់ផ្តើម អាជីពការងារ តាំងពីខែ មិថុនា ឆ្នាំ២០០៣ ជាមួយ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ក្នុងតួនាទីផ្សេងៗគ្នា ដូចជា គណនេយ្យករ មន្រ្តីត្រូតពិនិត្យ ហិរញ្ញវត្ថុ មន្រ្តីជាន់ខ្ពស់ត្រួតពិនិត្យហិរញ្ញវត្ថុ នាយករង នាយកដ្ឋានហិរញ្ញវត្ថុ និង នាយក នាយកដ្ឋានប្រតិបត្តិការ។ ក្នុងខែមករា ឆ្នាំ២០១៤ លោក លី សុភ័ក្តិ មានតួនាទីជា អគ្គនាយក នៃអង្គការស្ថាបនាសហគមន៍កម្ពុជា។ បច្ចុប្បនេះ លោក លី សុភ័ក្តិ ជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថាន វិថី ម៉ាយក្រូហ្វាយនែន ម.ក។ |
![]() |
លោក ហេង ចេង អនុប្រធានក្រុមប្រឹក្សាភិបាល ជាជនជាតិខ្មែរ កើតនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ១៩៤៧។ បច្ចុប្បន្ន លោក មានមុខងារជាអភិបាល នៃ វិថីម៉ាយក្រូហ្វាយនែនម.ក, ជាសមាជិកក្រុមប្រឹក្សាភិបាល នៃអង្គការស្ថាបនាសហគមន៍កម្ពុជា និងជាទីប្រឹក្សាគណកម្មាភិបាលប្រិយសម្ព័ន្ធគ្រិស្ទបរិស័ទកម្ពុជា។ លោក ហេង ចេង បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស លើការអភិវឌ្ឍន៍អ្នកដឹកនាំ វិជ្ជាគ្រប់គ្រងមនុស្ស និងបទគម្ពីគ្រឹស្តសានាជាដើម។ |
![]() |
ឧកញ៉ា បណ្ឌិត ប៊ុន មុនី អភិបាល និង ប្រធាននាយកប្រតិបត្តិ លោក ឧកញ៉ា បណ្ឌិត ប៊ុន មុនី កើតនៅឆ្នាំ ១៩៥៧ ជាជនជាតិខ្មែរ និងសញ្ជាតិខ្មែរ ។ លោកឧកញ៉ា បាន ចូលរួមជាសមាជិកក្រុមប្រឹក្សាភិបាល របស់មីក្រូហិរញ្ញវត្ថុ ស្ថាបនា នៅក្នុងឆ្នាំ១៩៩៦ និង បន្ទាប់មកត្រូវ បានជ្រើសរើសជា ប្រធានក្រុមប្រឹក្សាភិបាល នៅក្នុងឆ្នាំ២០០១ ដល់ឆ្នាំ២០១១ ហើយជាមួយគ្នានេះ លោកបានបំរើការក្នុងតំណែងជា ប្រធានអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត។ លោកឧកញ៉ា មានបទពិសោធន៍ខាងវិស័យហិរញ្ញវត្ថុ ជាង ២០ឆ្នាំ ក្នុងតំណែង ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ (នាយកប្រតិបត្តិ នាយកចាត់ការទូទៅ និងជាប្រធានអគ្គនាយក) ដែលក្នុងនោះលោកឧកញ៉ា ដើរតួជា នាយកប្រតិបត្តិ នៃអង្គការស្ថាបនាសហគមន៍កម្ពុជា ហៅកាត់ថា CCB ដែលជាអង្គការក្រៅរដ្ឋាភិបាល ផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុអស់រយៈពេល ៧ឆ្នាំ មុនពេលផ្លាស់ប្តូរតំណែងទៅជា អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា សហគ្រិនកម្ពុជា ដែលហៅកាត់ថា CEB នៅក្នុងឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៨ និងក្លាយ ជា ប្រធានអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត ក្នុងឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៥ និង ក្លាយជាប្រធានអគ្គនាយក របស់ធនាគារស្ថាបនា ភីអិលស៊ី ក្នុងឆ្នាំ២០១៦។ លោក បានដឹកនាំក្នុងការ ច្របាច់បញ្ចូលគ្នារវាង ស្ថាបនា មីក្រូហិរញ្ញវត្ថុ និង ម៉ារូហាន់ធនាគារ ជប៉ុន និងប្រែក្លាយទៅជា ធនាគារ ស្ថាបនា ភីអិលស៊ី ដោយចំណាយពេល ១៥ខែ ដរាបទទួលបានជោគជ័យ។ គិតត្រឹមខែវិច្ឆិកាឆ្នាំ២០១៦ ធនាគារ ស្ថាបនា មានការិយាល័យសាខាចំនួន ១៦០ នៅទូទាំងប្រទេស មានបុគ្គលិកចំនួន ៣៩១៣នាក់ ទ្រព្យសម្បត្តិសរុប ចំនួន ៩៤៤លានដុល្លារអាមេរិក មានប្រាក់ទុនដែលអតិថិជននៅជំពាក់ ចំនួន ៦០០លានដុល្លារ ជាមួយការសងយឺតយ៉ាវមានតែ១%ប៉ុណ្ណោះ និងទទួលប្រាក់បញ្ញើរចំនួន ៥៨៣លានដុល្លារអាមេរិក មានអតិថិជនខ្ចីទុនចំនួន ១៣០០០០នាក់ និងអតិថិជនដាក់ប្រាក់ផ្ញើចំនួន២០៥០០០នាក់។ លើសពីនេះ លោក ក៏បានបង្កើតស្ថាបនា លីមីតធីត មីក្រូហិរញ្ញវត្តុ នៅប្រទេសភូមា ក្នុងឆ្នាំ២០១៥ ទទួលបានជោគជ័យ។ ឆ្នាំ២០១៧ លោកបានចូលរួមបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងស្រុកថ្មីមួយ មានឈ្មោះថា វិថី ម៉ាយក្រូហ្វាយនែន ម.ក នៅក្នុងប្រទេសកម្ពុជា ដែលរូបលោក គឺជាប្រធានក្រុមប្រឹក្សាភិបាល។ លោកឧកញ៉ា ក៏ជាអ្នកបង្កើត អង្គការស្ថាបនាសហគមន៍កម្ពុជា (CCB) ក្នុងឆ្នាំ១៩៩៥ និងបង្កើតស្ថាបនាសហគ្រិន ក្នុងឆ្នាំ២០០២ បន្ទាប់មកបង្កើតស្ថាបនា លីមីតធីត ក្នុងឆ្នាំ២០០៨ និង កសាង ធនាគារ ស្ថាបនាភីអិលស៊ី ក្នុងឆ្នាំ២០១៦។ លោកជាសមាជិសកម្មក្នុង ការបង្កើតសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ហើយលោកបានក្លាយជា ប្រធានក្រុមប្រឹក្សាភិបាលដំបូង របស់សមាគមនេះ និងបន្តមកទៀតចំនួនបួន អាណត្តិ គឺអាណត្តិទីមួយក្នុងឆ្នាំ ២០០៤ - ២០០៥ អាណត្តិ ទីពីរគឺ ២០០៦ - ២០០៧ អាណត្តិទីបីគឺ ២០១២ - ២០១៣ និង អាណត្តិទីបួន ២០១៤ - ២០១៥ ក្នុងមួយអាណត្តិមានរយៈពេល២ឆ្នាំ បច្ចុប្បន្ននេះលោក ជាទីប្រឹក្សារបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ លោកឧកញ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ច ពីសកលវិទ្យាល័យ ជាតិគ្រប់គ្រង បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាលធុរកិច្ច ពីសាកលវិទ្យាល័យ Ultara នៃប្រទេសម៉ាឡេស៊ី និងបានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែករដ្ឋបាលធុរកិច្ច ពីសាកលវិទ្យាល័យ Preston នៃសហរដ្ឋអាមេរិក។ លោកឧកញ៉ា មានចំណូលចិត្ត ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងការគ្រប់គ្រង។ |
![]() |
លោក អ៊ាប ប៊ុនថាន
អភិបាលឯករាជ្យ
ជាជនជាតិខ្មែរ កើតនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ១៩៦៥។ លោក បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រង ពី សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ ក្នុងឆ្នាំ២០០៩ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច ពីវិទ្យាស្ថានសេដ្ឋកិច្ចក្នុងឆ្នាំ១៩៩១។ លោក មានបទពិសោធន៍ច្រើនជាង ២៥ឆ្នាំ ជាមួយវិស័យធនាគារ និងហិរញ្ញវត្ថុ។ ក្នុងឆ្នាំ ១៩៩២ លោក បានចាប់ផ្តើមអាជីពការងារ ជាមន្រ្តីឥណទាន ជាមួយ ធនាគារ កាណាឌីយ៉ា និងបានក្លាយជា អ្នកគ្រប់គ្រងនាយកដ្ឋាន រហូតដល់ឆ្នាំ ១៩៩៥។ បន្ទាប់មកទៀតលោកបានចូលរួមជាមួយអង្គការអន្តរជាតិ CARE ជាប្រធានភ្នាក់ងារឥណទាន។ លោក ក៏ជាស្ថាបនិកម្នាក់ នៃសិលានិធិ ដែលបានប្តូរពី គម្រោងមួយរបស់ CARE ទៅជាអង្គការក្នុងស្រុក (ប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ) ដែល លោកមានតួនាទី ជានាយកហិរញ្ញវត្ថុ ក្នុងរយៈពេល ៦ឆ្នាំ។ ក្នុងឆ្នាំ ២០០២ លោក បានបម្រើការជាមួយគម្រោងប្រាសាក់ ដែលប្តូរពីគម្រោង EU ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក ត្រូវបានជ្រើសរើស ជានាយកហិរញ្ញវត្ថុ ដោយ ស្ថាបនា លីមីតធីត ក្នុងខែមិនា ឆ្នាំ២០០៦ ហើយត្រូវបានតម្លើងដំណែង ជានាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) ក្នុងខែមករា ឆ្នាំ២០១៣។ |
![]() |
លោកបណ្ឌិត អ៊ួង គឹមសេង អភិបាលឯករាជ្យ ជាជនជាតិខ្មែរ កើតក្នុងឆ្នាំ១៩៧២។ លោកបានចូលរួមក្នុងក្រុមប្រឹក្សាភិបាលក្នុងឆ្នាំ ២០០០។ បច្ចុប្បន្ន លោក មានមុខងារជាអភិបាលឯករាជ្យ នៃ វិថី ម៉ាយក្រូហ្វាយនែន ម.ក, ជាប្រធានក្រុមប្រឹក្សាភិបាល នៃ Mega Fund Limited, ជាប្រធាននាយកប្រតិបត្តិ នៃ Mega Leasing Plc., ជាប្រធានក្រុមប្រឹក្សាភិបាល នៃ USK Investment Group Co.,Ltd, និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ Chenla Finance Plc.។ លោកបណ្ឌិត ធ្លាប់ជាភាគទុនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិ នៃ Maxima Microheranhvatho Plc. តាំងពីឆ្នាំ ២០០០។ លោកបណ្ឌិត អ៊ួង គឹមសេង ទទួលបានសញ្ញាប័ត្របណ្ឌិតគ្រប់គ្រងធុរកិច្ច (DBA) ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Preston University សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៥។ នៅក្នុងឆ្នាំ២០០១ លោក បានទទួលអាហារូបករណ៍ ពីរដ្ឋាភិបាលអូស្រ្តាលី ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យ Victoria University of Technologyហើយបានទទួលសញ្ញាប័ត្រអនុបណ្ឌិតគ្រប់គ្រងធុរកិច្ច (MBA) នៅក្នុងឆ្នាំ២០០៣។ ក្នុងឆ្នាំ១៩៩៥ លោក បានទទួលបរិញ្ញាប័ត្រគ្រប់គ្រងធុរកិច្ច (BBA) ពីមហាវិទ្យាល័យពាណិជ្ជសាស្រ្ត ប្រទេសកម្ពុជា។ |
![]() |
លោក ស៊ុំ សាកល អភិបាល
លោក ស៊ុំ សាកល បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០២ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សវនកម្ម ពីវិទ្យាស្ថានវាន់ដា ក្នុងឆ្នាំ២០១០។ លោក ស៊ុំ សាកល មានបទពិសោធន៍ច្រើនជាង ១៥ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោក ស៊ុំ សាកល បានចាប់ផ្តើមអាជីពការងារ ដំបូងជាមួយ អង្គការក្រៅរដ្ឋាភិបាលមួយ តាំងពី ឆ្នាំ១៩៩៨ ក្នុងតួនាទីជាបេឡាករ។ ក្នុងឆ្នាំ២០០១ លោក ត្រូវបានតម្លើងតួនាទីជា គណនេយក្យករ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ និងត្រូវបានដំឡើងដំណែងជា មន្រ្តីសវនកម្ម ក្នុងឆ្នាំ២០០៧។ ក្នុងឆ្នាំ ២០១១ លោក ស៊ុំ សាកល ត្រូវបានដំឡើងដំណែង ជាមន្រ្តីជាន់ខ្ពស់ប្រតិបត្តិការ និងដើមឆ្នាំ២០១២ លោក ត្រូវបានដំឡើងដំណែងជា នាយករង នាយកដ្ឋានប្រតិបត្តិការ។ ក្នុងដើមឆ្នាំ២០១៤ លោក បានក្លាយជា នាយក នាយកដ្ឋានប្រតិបត្តិការនៅក្នុង អង្គការស្ថាបនាសហគមន៍កម្ពុជា ហើយក្នុងដើមឆ្នាំ២០១៧ លោក ស៊ុំ សាកល បានចូលរួមជាមួយ វិថី ម៉ាយក្រូហ្វាយនែន ម.ក ក្នុងតួនាទីជា នាយក នាយកដ្ឋានសវនកម្មផ្ទៃក្នុង។ |