គណៈគ្រប់គ្រង

 

ឧកញ៉ា បណ្ឌិត ប៊ុន មុនី

ប្រធាននាយកប្រតិបត្តិ (CEO)

លោក ឧកញ៉ា បណ្ឌិត ប៊ុន មុនី​ កើត​នៅឆ្នាំ​ ១៩៥៧​ ជា​ជន​ជាតិ​ខ្មែរ​ និង​សញ្ជាតិខ្មែរ​ ។​ លោក​ឧកញ៉ា​ បាន​ ចូល​រួម​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ របស់​មីក្រូហិរញ្ញវត្ថុ​ ស្ថាបនា​ នៅក្នុងឆ្នាំ១៩៩៦​ និង​ បន្ទាប់មកត្រូវ​ បាន​ជ្រើស​រើស​ជា​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ នៅក្នុងឆ្នាំ២០០១​ ដល់​ឆ្នាំ២០១១​ ហើយ​ជាមួយ​គ្នា​នេះ​ លោក​បាន​បំរើ​ការ​ក្នុង​តំណែង​ជា​ ប្រធាន​អគ្គ​នាយក​ នៃ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ស្ថាបនា​ លីមីតធីត​។​ លោកឧកញ៉ា​ មាន​បទពិសោធន៍​ខាង​វិស័យហិរញ្ញវត្ថុ​ ជាង​ ២០​ឆ្នាំ​ ក្នុង​តំណែង​ ជា​អ្នក​គ្រប់គ្រងជាន់ខ្ពស់​ (នាយកប្រតិបត្តិ នាយក​ចាត់ការទូទៅ និង​ជា​ប្រធានអគ្គនាយក​)​ ដែល​ក្នុង​នោះ​លោក​ឧកញ៉ា​ ដើរ​តួជា​ នាយកប្រតិបត្តិ​ នៃអង្គការ​ស្ថាបនា​សហគមន៍កម្ពុជា​ ហៅកាត់ថា​ CCB​ ដែល​ជា​អង្គការ​ក្រៅរដ្ឋាភិបាល​ ផ្តល់​សេវាកម្ម​មីក្រូហិរញ្ញវត្ថុ​អស់រយៈពេល​ ៧ឆ្នាំ​ មុនពេលផ្លាស់ប្តូរ​តំណែង​ទៅ​ជា​ អគ្គនាយក​ នៃ​គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ ស្ថាបនា​ សហគ្រិន​កម្ពុជា​ ដែលហៅកាត់ថា​ CEB​ នៅក្នុងឆ្នាំ​ ២០០២​ ដល់ឆ្នាំ​ ២០០៨​ និងក្លាយ​ ជា​ ប្រធាន​អគ្គនាយក​ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ស្ថាបនា​ លីមីតធីត​ ក្នុងឆ្នាំ​ ២០០៨​ ដល់ឆ្នាំ​ ២០១៥​ និង​ ក្លាយ​ជា​ប្រធាន​អគ្គនាយក​ របស់​ធនាគារ​ស្ថាបនា​ ភីអិលស៊ី​ ក្នុង​ឆ្នាំ២០១៦​។​ លោក​ បាន​ដឹក​នាំ​ក្នុង​ការ​ ច្របាច់​បញ្ចូល​គ្នា​រវាង​ ស្ថាបនា​ មីក្រូហិរញ្ញវត្ថុ​ និង​ ម៉ារូ​ហាន់​ធនាគារ​ ជប៉ុន​ និង​ប្រែក្លាយទៅជា​ ធនាគារ​ ស្ថាបនា​ ភីអិលស៊ី​ ដោយចំណាយពេល​ ១៥ខែ​ ដរាប​ទទួល​បាន​ជោគជ័យ​។​ គិត​ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​ ធនាគារ​ ស្ថាបនា​ មាន​ការិយាល័យ​សាខា​ចំនួន​ ១៦០​ នៅទូទាំងប្រទេស​ មាន​បុគ្គលិក​ចំនួន​​ ៣​៩១៣​​នាក់​​ ទ្រព្យសម្បត្តិសរុប​ ​ចំនួន​ ៩៤៤​លាន​ដុល្លារអាមេរិក​ មានប្រាក់ទុនដែល​អតិថិជន​នៅជំពាក់​ ចំនួន​ ៦០០​លាន​ដុល្លារ​ ជា​មួយ​ការសង​យឺតយ៉ាវមាន​តែ​១%​ប៉ុណ្ណោះ​ និងទទួលប្រាក់បញ្ញើរចំនួន​ ៥៨៣​លានដុល្លា​រ​អាមេរិក​ មាន​អតិថិជន​ខ្ចី​ទុន​ចំនួន​ ១៣០០០០នាក់​ និងអតិថិជនដាក់ប្រាក់ផ្ញើចំនួន​២០៥០០០នាក់។​​ លើស​ពី​នេះ​ លោក ​ក៏​បាន​បង្កើត​ស្ថាបនា​ លីមីតធីត ​មីក្រូហិរញ្ញវត្តុ​ នៅប្រទេសភូមា​ ក្នុងឆ្នាំ២០១៥​ ទទួល​បាន​ជោគជ័យ​។​ ឆ្នាំ​២០១៧ ​លោក​បាន​ចូល​រួម​បង្កើត​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ក្នុង​ស្រុកថ្មីមួយ​ មានឈ្មោះថា​ វិថី​ ម៉ាយក្រូហ្វាយនែន ម.ក​ នៅ​ក្នុង​ប្រទេសកម្ពុជា​ ដែល​រូប​លោក​ គឺ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​។​ លោក​ឧកញ៉ា​ ក៏​ជា​អ្ន​ក​បង្កើត អង្គការ​ស្ថាបនាសហគមន៍​កម្ពុជា​ (CCB)​ ក្នុង​ឆ្នាំ​១៩៩៥​ និង​បង្កើត​ស្ថាបនាសហគ្រិន​ ក្នុង​ឆ្នាំ​២០០២​ បន្ទាប់​មក​បង្កើត​​ស្ថាបនា លីមីតធីត​ ក្នុង​ឆ្នាំ​២០០៨​ និង​ កសាង​ ធនាគារ​ ស្ថាបនា​ភីអិលស៊ី​ ក្នុងឆ្នាំ២០១៦​។​ លោកជាសមាជិសកម្មក្នុង​ ការបង្កើត​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ ហើយ​លោក​បាន​ក្លាយ​ជា​ ប្រធានក្រុមប្រឹក្សាភិបាលដំបូង​ របស់​សមាគម​នេះ​ និង​បន្តមកទៀត​ចំនួនបួន​ អាណត្តិ គឺអាណត្តិទីមួយ​ក្នុងឆ្នាំ​ ២០០៤​ -​ ២០០៥​ អាណត្តិ​ ទីពីរគឺ​ ២០០៦​ -​ ២០០៧​ អាណត្តិទីបីគឺ​ ២០​១២​ -​ ២០១៣​ និង​ អាណត្តិទីបួន​ ២០១៤​ -​ ២០១៥​ ក្នុង​មួយ​អាណត្តិ​មាន​រយៈពេល​២ឆ្នាំ​ បច្ចុប្បន្ន​នេះ​លោក​ ជា​ទីប្រឹក្សារបស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។​ លោកឧកញ៉ា​ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​រដ្ឋបាលធុរកិច្ច​ ពីសកលវិទ្យាល័យ ជាតិគ្រប់គ្រង​ បានបញ្ចប់​ថ្នាក់​អនុបណ្ឌិត​ ផ្នែក​រដ្ឋបាល​ធុរកិច្ច​ ពី​សាកលវិទ្យាល័យ​ Ultara​ នៃ​ប្រទេស​ម៉ាឡេស៊ី​ និង​បាន​បញ្ចប់​ថ្នាក់បណ្ឌិត​ ផ្នែករដ្ឋបាលធុរកិច្ច​ ពី​សាកល​វិទ្យាល័យ​ Preston​ នៃ​សហរដ្ឋអាមេរិក​។​ លោកឧកញ៉ា​ មានចំណូលចិត្ត​ ផ្នែកគណនេយ្យ​ ហិរញ្ញវត្ថុ​ និង​ការគ្រប់គ្រង​។​

លោក គី រដ្ឋា

នាយក នាយកដ្ឋានប្រតិបត្តិការ


លោក​ គី​ រដ្ឋា​ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​ពាណិជ្ជកម្ម​ ជំនាញ​គ្រប់គ្រង​ ពី​ វិទ្យាស្ថាន​អប់រំ​ពាណិជ្ជ​សាស្រ្ត​ ក្នុង​ឆ្នាំ​ ២០០៧​ និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ជំនាញ​គ្រប់គ្រង​ ពី​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ ក្នុង​ឆ្នាំ​២០០៥​។​ លោក​ មាន​​បទពិសោធន៍​​ច្រើនជាង​ ១៦ឆ្នាំ​ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​។​ លោក​ បាន​ចាប់​ផ្តើម​ អាជីព​របស់​ខ្លួន​ជា​មួយ​ អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ តាំងពី​ ខែមេសា​ ឆ្នាំ១៩៩៨​ ក្នុង​ដំណែង​ជា​ មន្រ្តីឥណទាន​។​ ​ក្នុងឆ្នាំ​ ២០០៣​ លោក​ត្រូវ​បាន​ដំឡើង​តំណែង​ជា​ ប្រធាន​សាខា​ភ្នំពេញ​។​ ក្នុងខែកុម្ភៈ​ ២០១១​ លោក​ត្រូវ​បាន​ដំឡើង​តំណែង​ជា​ ប្រធាន​សាខា​ជាន់ខ្ពស់​ នៃ​សាខា​​ភ្នំពេញ​ និង​ត្រូវ​បាន​ដំឡើង​ដំណែង​ម្តង​ទៀត​ ក្នុង​​តួនាទី​ជា​ នាយក​ នាយក​ដ្ឋាន​អភិបាល​សាខា​ នៃ​ការិយាល័យ​កណ្តាល​។​ ចាប់​តាំង​ពី​ ខែ​មករា​ ឆ្នាំ​ ២០១២​ លោក​ បានទទួល​តួនាទី​ជា​ នាយក​ នាយកដ្ឋានទីផ្សារ​។​ ក្នុង​ដើម​ឆ្នាំ​២០១៧​ លោក​បាន​លាឈប់​ពី​ ស្ថាប័ន​ចាស់​ និង​ចូល​រួមជាមួយ​ វិថី​ម៉ាយក្រូហ្វាយនែន​ ម.ក​ ក្នុងតួនាទី​ជា​ នាយក​ នាយកដ្ឋាន​ប្រតិបត្តិការ​។​

លោកស្រី វ៉ាត់ សុវណ្ណា

នាយិកា នាយកដ្ឋានហិរញ្ញវត្ថុ

 

លោកស្រី​ វ៉ាត់​​ សុវណ្ណា​ បានបញ្ចប់ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែកគ្រប់គ្រង​ ពី​សាកល​វិទ្យាល័យ​នីតិសាស្រ្ត​ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ ក្នុងឆ្នាំ​ ២០១៥​ ហើយបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​គណនេយ្យ​ ពីវិទ្យាស្ថានវ៉ាន់ដា​ ក្នុងឆ្នាំ​ ២០០៨​។​ លោកស្រី​ មាន​បទពិសោធន៍​ច្រើន​ជាង​ ១០ឆ្នាំ​ ក្នុង​ផ្នែកហិរញ្ញវត្ថុ​ គណនេយ្យ​ និងពន្ធ​ ក្នុ​ង​វិស័យ​ហិរញ្ញវត្ថុ​។​ លោកស្រី​ បាន​ចាប់​ផ្តើម​ធ្វើការ​ ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ តាំងពីខែធ្នូ​ ឆ្នាំ​ ២០០៧​ មក​ ដែលដំបូង​ លោកស្រី​ មានតួនាទីជា​ គណនេយ្យករ​។​ បន្ទាប់មក​ ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ មន្រ្តីពន្ធ​ ក្នុងឆ្នាំ ២០១០​ និងនៅដើមឆ្នាំ​ ២០១៣​ លោកស្រី​ ត្រូវបានដំឡើង​តួនាទីជា​ មន្រ្តី​ជាន់​ខ្ពស់​ ផ្នែក​ពន្ធ​។​ បន្ទាប់ពីការ​លាឈប់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយមក​ លោក​ស្រី​បាន​ចូល​រួម​ជាមួយ​ អង្គការ​ស្ថាបនា​សគមន៍កម្ពុជា​ ក្នុងតួនាទីជា​ នាយិកាហិរញ្ញវត្ថុ​ ក្នុងដើមឆ្នាំ​ ២០១៤​។​ ក្នុងឆ្នាំ​ ២០១៧​ លោក​ស្រី​បាន​ចូល​រួម​ជាមួយ​នឹ​ង​ វិថី​ ម៉ាយ​ ក្រូហ្វាយនែន​ ម.ក​ ក្នុងតួនាទីជា​ នាយិកា​ នាយកដ្ឋានហិរញ្ញវត្ថុ​។​

លោក គី ចិន្តា

នាយក នាយកដ្ឋានធនធានមនុស្ស 

 

លោក គី ចិន្តា​ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់​ខ្ពស់​ពាណិជ្ជកម្ម​ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង​ ក្នុង​ឆ្នាំ​ ២០០៨​ និង​បញ្ចប់​ ថ្នាក់​បរិញ្ញាបត្រ​ច្បាប់​ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត​ និង​វិទ្យា​សាស្រ្តសេដ្ឋកិច្ច​ ព្រម​ទាំង​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ​ គណិតវិទ្យា​ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​។​​ លោក​ គី ចិន្តា​ មានបទពិសោធន៍​ច្រើន​ជាង​ ១០ឆ្នាំ​ ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ។​ លោក គី ចិន្តា​ បានចាប់ផ្តើម​ការងារ​ជាមួយ​មីក្រូហិរញ្ញវត្ថុ​​ និង​ធនាគារ​ តាំងពីឆ្នាំ​២០០៨​មក​ ក្នុងតួនាទីជា​ មន្រ្តី​ធនធាន​មនុស្ស​ មន្រ្តីជាន់ខ្ពស់ធនធានមនុស្ស​ ប្រធាន​ផ្នែកហានិភ័យនិងប្រតិបត្តិតាម​ និង​បន្ទាប់​មក​ទៀត​ លោក​ត្រូវ​បាន​ក្រុមហ៊ុន​ ដំឡើង​តំណែង​ជា​ នាយករង​ នាយកដ្ឋានធនធានមនុស្ស​ ក្នុងខែមេសា​ ឆ្នាំ២០១៦​។​ បច្ចុប្បន្ន​ លោក គី ចិន្តា​ បាន​ចូល​រួម​ ជា​មួយ​ វិថី​ ម៉ាយក្រូហ្វាយនែន ម.ក​ ក្នុងតួនាទីជា​ នាយក នាយកដ្ឋានធនធានមនុស្ស​។​

លោក ញូង រតនា

នាយក នាយកដ្ឋានរដ្ឋបាល

លោក ញូង រតនា​ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជកម្ម​ ក្នុងឆ្នាំ​ ២០០៨​ ពីវិទ្យាស្ថានពាណិជ្ជសាស្រ្ត​ និងបញ្ចប់​ ថ្នាក់បរិញ្ញាបត្រគ្រប់គ្រង​ ពីសាកលវិទ្យាល័យនីតិសាស្រ្ត​ និងវិទ្យា​សាស្រ្តសេដ្ឋកិច្ច​ ក្នងឆ្នាំ​ ២០០២​ ព្រម​ទាំង​ទទួល​ សញ្ញា​បត្រគណនេយ្យ​ ក្នុងឆ្នាំ​ ១៩៩៨​ ពីសាកលវិទ្យាល័យ​នីតិសាស្រ្ត​ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​។​ លោក​ ញូង​ រតនា​ មាន​បទពិសោធន៍​ច្រើន​ជាង​ ១៧ឆ្នាំ​ ជាមួយ​នឹង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និងធនាគារ​។ លោក​ ចាប់ផ្តើម​អាជីព​ការងារ​ដំបូង​ ក្នុង​ជា​មួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ តាំងពីឆ្នាំ​ ១៩៩៩​។​ ​តាម​រយៈ​លទ្ធផល​ដែល​លោក​សម្រេច​បាន​ ព្រម​ទាំង​​ចំណេះ​ដឹង​ របស់​លោក​ គឺ​លោក​ត្រូវ​បានដំឡើង​ដំណែង​ផ្សេង​ៗ​ ដូច​ជា​ មន្រ្តី​គ្រប់គ្រង​ពត៌មាន​ (២០០២)​ មន្រ្តីជាន់ខ្ពស់ហិរញ្ញវត្ថុ​ រដ្ឋបាល​ (២០០៨)​ និងមានតួនាទីជា​ នាយករង​ នាយកដ្ឋានរដ្ឋបាល​ ក្នុងឆ្នាំ២០១០​ ហើយ​ដោយ​សារ​ការ​ខិត​ខំ​ធ្វើ​ការយ៉ាង​ខ្លាំង​នោះ​ លោក​ត្រូវ​បាន​ដំឡើង​ដំណែង​ជា​ នាយក​ នាយដ្ឋានលទ្ធកម្ម​ ក្នុងឆ្នាំ​ ២០១៥​។​ បច្ចុប្បន្ន លោក​ ញូង​ រតនា​ បានចូលរួម​ ជាមួយ​ វិថី​ ម៉ាយក្រូហ្វាយនែន​ ម.ក​ ក្នុងតួនាទីជា​ នាយក​ នាយកដ្ឋានរដ្ឋបាល​។​

លោក ទួន វុត្ថា

នាយក នាយកដ្ឋានព័ត៌មានវិទ្យា

លោក​ ទួន​ វុត្ថា​ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្រ្ត​ព័ត៌មានវិទ្យា​ ពី​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ ក្នុងឆ្នាំ​ ២០០៤​ និង​ បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​គណនេយ្យ​ ពីសាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​ ក្នុងឆ្នាំ​ ២០១២​។ ​បន្ទាប់ពី​បញ្ចប់ថ្នាក់បរិញ្ញា​ក្នុង​ឆ្នាំ​ ២០០៤​ លោក​ ទួន​ វុត្ថា​ បាន​ចូល​បំរើ​ការងារ​ ក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុមួយ មានតួនាទីជា​ បុគ្គលិក​ផ្នែក​ព័ត៌មានវិទ្យា​។​ លោក​ត្រូវ​បាន​ ដំឡើង​តំណែង​ជាមន្រ្តីជាន់ខ្ពស់ព័ត៌មានវិទ្យា​ ក្នុងឆ្នាំ២០០៨​ និង​នាយករង​ នាយកដ្ឋានព័ត៌មានវិទ្យា​ ក្នុង​ខែ​មេសា​ ឆ្នាំ២០១០​។​ តប​តាម​តម្រូវ​ការ​​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​ខាងក្នុង​ លោក​ ទួន​ វុត្ថា​ ត្រូវ​បាន​ជ្រើស​រើស​ក្នុង​តួនាទី​ជា​ នាយក​ នាយកដ្ឋាន​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​​ ក្នុងខែ​ មីនា​ ឆ្នាំ​២០១៣ និងជា នាយក នាយកដ្ឋាន​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន ក្នុងធនាគារពាណិជ្ជមួយ។ លោក ទួន វុត្ថា​ មានបទពិសោធន៍ច្រើនជាង​ ១៣ឆ្នាំ​ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​ និងធនាគារ​ លើផ្នែកមួយចំនួន​ ដូចជា​ អ្នកដឹកនាំគម្រោងរួមបញ្ចូលគ្នាលើ​ "Core Banking System"​, Core Banking Functional,​ Tool/Application​ ​development, Business Intelligent, Switch Gateway ជាមួយ ATM/POS/Kiosk Machine, E-Banking System, Mobile Banking System, SMS Banking System, IT Security, Network Infrastructure, Accounting System និងមានលទ្ធភាពក្នុងការដឹកនាំ និងគ្រប់គ្រងលើប្រព័ន្ធ Electronic Payment Gateway ជាមួយ VISA/Master Card, CRM System, AML System and Financial Service System។​ ក្នុងខែ មីនា ឆ្នាំ ២០១៧ លោក​បាន​ចូល​រួម​ជា​មួយ​ វិថី​ ម៉ាយក្រូហ្វាយនែន​ ម.ក​ ក្នុង​តួនាទី​ជា​ នាយក​នាយកដ្ឋាន​ ព័ត៌មានវិទ្យា​។​

លោក ទៀង កុសល

នាយក នាយដ្ឋានសវនកម្មផ្ទៃក្នុង

លោក ទៀង កុសល បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច ឯកទេសធនាគារនិងហិរញ្ញវត្ថុ ពីមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៣ និងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់គ្រប់គ្រងអាជីវកម្ម ឯកទេសគ្រប់គ្រងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឆ្នាំ២០១២។ លោក ទៀង កុសល មានបទពិសោធន៍ច្រើន ជាង១៥ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោក ទៀង កុសល បានចាប់អាជីពការងារដំបូងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមូយតាំងពីឆ្នាំ ២០០៣ ក្នុងតួនាទីជាមន្រ្តីឥណទាន។ បន្ទាប់មកត្រូវបានដំឡើងតួនាទីជាគណនេយ្យករ ក្នុងឆ្នាំ២០០៥ នៅដើមឆ្នាំ២០១០ លោកត្រូវបានតំឡើងតួនាទីជាមន្ត្រី ជាន់ខ្ពស់អធិការកិច្ចហិរញ្ញវត្ថុ និងនៅខែកក្កដា ឆ្នាំ២០១៣ លោកត្រូវបានតំឡើងតំណែងជា នាយករងនាយកដ្ឋានហិរញ្ញវត្ថុ នៃធនាគារមួយ ។ នៅដើមឆ្នាំ២០១៧ លោក ទៀង កុសល បានចូលរួមជាមួយវិថីម៉ាយក្រូហ្វាយនែន ម.ក ក្នុងតួនាទីជា នាយករង នាយកដ្ឋានប្រតិបត្តិការ និង នៅខែសីហាឆ្នាំ២០១៨ លោក ទៀង កុសល ត្រូវបានតំឡើងតួនាទីជា នាយក នាយកដ្ឋានសវនកម្មផ្ទៃក្នុង។